វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS)
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២-៥ ខែ មិថុនា ឆ្នាំ២០១៥ នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង។ វគ្គនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នឹងជំនួយបច្ចេកទេសដោយគំរោងគាំពារសុខភាពសង្គម។