គោលការណ៍ណែនាំក្នុងដំណាក់កាលអន្តរកាល
  1. ជំហាននៃការអនុវត្ត
    • ក្រុមមន្ត្រីតាមដានត្រួតពិនិត្យមូលនិធិសមធម៌នឹងចុះជួយផ្តល់ជំនួយបច្ចេកទេស
    • គ្រប់មន្ទីរពេទ្យទាំងអស់ត្រូវធ្វើការភ្ជាប់សេវានេះឲ្យបានមុន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
    • គ្រប់មូលដ្ឋានសុខាភិបាលត្រូវបញ្ជូនវិក្កយបត្រមូលនិធិសមធម៌ទាំង សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងកម្មករក្រៅប្រព័ន្ធ ឲ្យបានទាន់ពេលត្រឹម
      ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩
    • ការកត់ត្រានៅក្នុងប្រព័ន្ធ PMRS គឺធ្វើដូចធម្មតាដែលមាននៅក្នុង​ប្រព័ន្ធ​​ស្រាប់រហូត​​​ដល់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
    • ទ.ប.ច.ស. នឹងធ្វើបច្ចុប្បន្នភាព PMRS ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ល្ងាច ដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង៧ព្រឹក
    • ទ.ប.ច.ស. នឹងកែប្រែទម្រង់របាយការណ៍ និងលក្ខខណ្ឌ​ផ្សេងៗ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ តទៅ
    • ទ.ប.ច.ស. នឹងភ្ជាប់ទម្រង់ថ្មីដែលមានការកែប្រែក្នុងគោលការណ៍ណែនាំថ្មី ទៅលើប្រព័ន្ធ PMRS ក្នុងផ្នែកផ្សព្វផ្សាយ
  2. ចំណាំ
    • សម្រាប់អ្នកជំងឺដែលចេញពីមន្ទីរពេទ្យចន្លោះពីថ្ងៃទី០១ ដល់ ០៤ ខែកក្កដា ឆ្នាំ២០១៩ អាចប្រើប្រាស់ទម្រង់ព្យាបាលសង្ខេបចាស់បាន។
    • សម្រាប់អ្នកជំងឺដែលកំពុងសម្រាកពេទ្យដែលគិតរហូតដល់ថ្ងៃទី០៤ ​ខែកក្កដា ​ឆ្នាំ២០១៩
      ត្រូវធ្វើការបោះពុម្ពទម្រង់ព្យាបាលសង្ខេបថ្មីនេះឡើងវិញ និងត្រូវការផ្តិតមេដៃឡើងវិញដែរ។