ការណែនាំរបស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (PCA)
ក្នុងដំណាក់កាលអន្តរកាលនៃការទូទាត់ថ្លៃសេវាមូលនិធិសមធម៌តាមប្រកាសអន្តរក្រសួង លេខ៤៩៧ សហវ.ប្រក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨
ស្តីពី
តម្លៃកញ្ចប់សេវាព្យាបាលរបស់មូលនិធិសមធម៌សុខាភិបាល ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និងនីតិវិធីអនុវត្តចំណាយ
ការទូទាត់ថ្លៃសេវាមូលនិធិសមធម៌តាមប្រកាសអន្តរក្រសួងថ្មីនេះ នឹងត្រូវអនុវត្តចាប់ពី ថ្ងែទី១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីស្របតាមការកត់ត្រាក្នុងប្រព័ន្ធ PMRS ពីព្រោះប្រព័ន្ធ PMRS មិនអាចមានតម្លៃពីរក្នុងអំឡុងពេលតែមួយបានទេ។ ក្រុមជំនាញ PMRS ត្រូវការពេលវេលារហូតដល់ថ្ងៃទី៧ ខែមិថុនា ដើម្បីកែប្រែតម្លៃសេវាឱ្យស្របតាមសេចក្តីប្រកាសថ្មី ដូច្នេះខាងក្រោមនេះ គឺជាដំណោះស្រាយសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់៖
ការកត់ត្រានៅក្នុងប្រព័ន្ធ PMRS គឺធ្វើដូចធម្មតាដោយប្រើប្រាស់ថ្លៃទូទាត់សេវាចាស់ ដែលមាននៅក្នុងប្រព័ន្ធស្រាប់ រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ ប្រព័ន្ធ PMRS នឹងកែប្រែតម្លៃសេវា និងលក្ខខណ្ឌផ្សេងៗ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ តទៅ។ ខាងក្រោមនេះ គឺជាដំណោះស្រាយសម្រាប់អ្នកជំងឺ ដែល កំពុងសម្រាកពេទ្យ ឬអ្នកជំងឺដែលចេញពីមន្ទីរពេទ្យ ក្នុងអំឡុងពេលថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨៖
អ្នកជំងឺដែលចូលសម្រាកពេទ្យចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៨ ដែលបានបោះពុម្ពទម្រង់ព្យាបាលចាស់ នឹងត្រូវបោះពុម្ពទម្រង់នេះឡើងវិញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ពីប្រព័ន្ធ PMRS និងភ្ជាប់ជាមួយនូវទម្រង់ចាស់ ប្រសិនបើអ្នកជំងឺបានចាកចេញពីមន្ទីរពេទ្យរួចហើយ (ទម្រង់ចាស់ដែលមានស្នាមផ្តិតមេដៃរបស់អ្នកជំងឺ)។
បញ្ជាក់៖
សម្រាប់អ្នកជំងឺដែលចេញពីមន្ទីរពេទ្យរួចហើយ គ្រូពេទ្យត្រូវចុះហត្ថលេខាម្តងទៀតនៅលើទម្រង់ថ្មីដែលបោះពុម្ពចេញពីប្រព័ន្ធ PMRS ។ ប្រសិនបើអ្នកជំងឺមិនទាន់ចេញពីមន្ទីរពេទ្យទេ សូមយកទម្រង់ថ្មីនេះ ឱ្យអ្នកជំងឺផ្តិតមេដៃឡើងវិញ។
សម្រាប់អ្នកជំងឺដែលកំពុងសម្រាកពេទ្យ (outstanding patients) ដែលគិតរហូតដល់ថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៨ ក៏ត្រូវបោះពុម្ពទម្រង់ព្យាបាលថ្មីនេះឡើងវិញ និងត្រូវការផ្តិតមេដៃឡើងវិញដែរ ។
សម្រាប់អ្នកជំងឺដែលកំពុងសម្រាកពេទ្យ ហើយទទួលបានអត្ថប្រយោជន៍មិនមែនសេវាវេជ្ជសាស្រ្តតាមកញ្ចប់តាវកាលិកចាស់ មន្ទីរពេទ្យមិនគួរដកពីអ្នកជំងឺមកវិញទេ មូលនិធិសមធម៌នឹងធ្វើការទូទាត់ជូនមន្ទីរពេទ្យវិញជាធម្មតា។ ប៉ុន្តែចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ប្រព័ន្ធ PMRS នឹងអនុវត្តតាមគោលការណ៍ណែនាំដែលមាននៅក្នុងប្រកាសអន្តរក្រសួងថ្មី។
ដូចបានចែងខាងលើ មន្ទីរពេទ្យទាំងអស់នឹងមិនអនុញ្ញាតិឱ្យមានការកែប្រែទិន្នន័យ ក៏ដូចជាព័ត៌មានផ្សេងៗ នៅក្នុងវិក្កយបត្រខែឧសភា បានទេ។ រាល់ការកែប្រែ ឬការកាត់កងដែលផ្អែក លើលទ្ធផលនៃការតាមដានត្រួតពិនិត្យ ឬមានកំហុសផ្សេងៗ នឹងត្រូវធ្វើឡើងនៅទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (PCA) ឬត្រូវលើកទៅខែបន្ទាប់ដោយមូលហេតុ ការធ្វើបច្នុប្បន្នភាពនៃតម្លៃកញ្ចប់សេវាថ្មីនេះ ។
PCA និងភ្ជាប់វិក្កយបត្រមណ្ឌលសុខភាពសម្រាប់ខែថ្មី នៅក្នុងប្រព័ន្ធ PMRS ក្នុងផ្នែកផ្សព្វផ្សាយ ។
ផ្នែកសម្របសម្រួល និងអភិបាលទូទៅ
១- នាយកទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (PCA)
ផ្នែកបច្ចេកទេសសូមទាក់ទងបុគ្គលិកដែលទទួលខុសត្រូវតាមមន្ទីរពេទ្យ ស្រុកប្រតិបត្តិនានា
១- មន្រ្តីហិរញ្ញប្បទានបចេ្ចកទេស (PCA)
២- មន្ត្រីត្រួតពិនិត្យ និងតាមដាន (PCA)
ផ្នែកទំនាក់ទំនង Hotline ដែលមានលើប្រព័ន្ធ PMRS