ការកែលំអមុខងារមួយចំនួនក្នុងប្រព័ន្ធPMRS
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ប្រព័ន្ធPMRSនឹងធ្វើការថែទាំទិន្នន័យ បន្ថែម និងកែប្រែមុខងារមួយចំនួនឲ្យកាន់តែប្រសើរឡើងដូចខាងក្រោម៖
- នៅកម្រិតមន្ទីរពេទ្យ៖
- កែប្រែមុខងារ
- ១) អភិវឌ្ឍន៍មុខងារបើកឲ្យមានការកែប្រែកំហុសបន្ទាប់ពីបានបិទបញ្ជីរួចរាល់ឲ្យកាន់តែប្រសើរជាងមុន
- ២) តារាងអ្នកជំងឺនៅទំព័រចុះឈ្មោះនិងបង់ប្រាក់នឹងដំណើរការលឿនជាងមុន និងអាចស្វែងរកតាមរយៈលេខកូដ
- ៣) ប្រវត្តិវិក្កយបត្រនឹងកែប្រែទំរង់បង្ហាញឲ្យងាយស្រួលមើលជាងមុន
- បន្ថែមមុខងារ
- ១) គ្រប់ទំព័រនីមួយៗនឹងមានវីដេអូបង្ហាញពីរបៀបប្រើប្រាស់
- នៅកម្រិតមណ្ឌលសុខភាពដែលកំពុងប្រើប្រព័ន្ធPMRSគ្រប់គ្រងអ្នកជំងឺទាំងអស់ (ក្រីក្រ និងមិនក្រីក្រ)
- កែប្រែមុខងារ
- ១) ប្រវត្តិវិក្កយបត្រនឹងកែប្រែទំរង់បង្ហាញឲ្យងាយស្រួលមើលជាងមុន
- បន្ថែមមុខងារ
- ១) នឹងអាចបញ្ចូលតារាងចំងាយផ្លូវតាមកញ្ចប់ផលមូលនិធិសមធម៌
- ២) នឹងអាចកែប្រែករណីដែលបានបញ្ចេញដោយខ្លួនឯងបាន
- ៣) នឹងអាចបញ្ចូលថ្លៃធ្វើដំណើរ និងលុបវិក្កយបត្រដែលមានកំហុស