មូលហេតុ៖ ដោយសង្កេតឃើញថាការបំពេញទម្រង់សង្ខេបនៃការព្យាបាលសម្រាប់មូលនិធិសមធម៌សុខាភិបាលនៅមានចំណុចខ្វះខាតនៅឡើយ ក្រុមបច្ចេកទេសនៃ ទ.ប.ច.ស. បានធ្វើបច្ចុប្បន្នភាពកំណែទី៤ ដោយបន្ថែមរបៀបបំពេញទម្រង់សង្ខេបនៃការព្យាបាល នៅទំព័រខាងក្រោម ដើម្បីជាជំនួយបន្ថែមដល់ មូលដ្ឋានសុខាភិបាលក្នុងការអនុវត្ត (សូមភ្ជាប់មកជាមួយរូបខាងក្រោម)។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៖ ក្រុមការងារ PMRS នឹងធ្វើបច្ចុប្បន្នភាពទម្រង់សង្ខេបនៃការព្យាបាលសម្រាប់មូលនិធិសមធម៌សម្រាប់អ្នកជំងឺដែលគាំទ្រដោយមូលនិធិសមធម៌សុខាភិបាល។
ចំណាំ៖ ចំពោះអ្នកជំងឺកំពុងសម្រាកពេទ្យ ឬអ្នកជំងឺដែលបានPrintទម្រង់ចាស់រួចហើយមិនចាំបាច់Print ឡើងវិញនោះទេ។